
អ្វីទៅជាឧក្រិដ្ឋកម្មរើសអើង
ភាសាខ្មែរ (Khmer)
លេខទំនាក់ទំនង
ចុចចំណងជើងផ្នែកដើម្បីលោតទៅផ្នែកនោះ។
តើអ្វីទៅជាឧក្រិដ្ឋកម្មរើសអើង?
ជាបទល្មើសទាំងឡាយដែលប្រព្រឹត្តឡើងដោយភាពលំអៀង ការរើសអើង និងការកំណត់គោលដៅជនរងគ្រោះដោយផ្អែកលើក្រុមនៃជាតិសាសន៍ សញ្ជាតិ សាសនា និន្នាការផ្លូវភេទ ពិការភាព អាយុ និង ភេទ។
ឧប្បត្តិហេតុនៃការស្អប់ខ្ពើមមានច្រើនសណ្ឋានដូចជា:
ការជេរប្រមាថ ការដាក់វត្ថុដែលគួរអោយស្អប់ខ្ពើមនៅក្នុងទីធ្លាដែលអ្នករស់នៅ ឬនៅតាមកន្លែងសាធារណៈនានា
បើអំពើទាំងនេះ ចាប់ផ្តើមបង្ករការ គំរាមកំហែងដល់ជនណាម្នាក់ ឬយាយី ដល់ទ្រព្យសម្បត្តិរបស់បុគ្គល នោះ ហៅថាជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម
ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម:
រាល់សកម្មភាព ឬការប៉ុនប៉ង ដែលបង្កើតជាបទល្មើសក្រោមច្បាប់ព្រហ្មទណ្ឌដូចជា៖
ការយាយីរំខាន
ការបង្កអោយមានរបួសស្នាម
ការគំរាមកំហែង ឬការប្រើ អំពើហឹង្សា
ការធ្វើអោយខូចខាតទ្រព្យសម្បត្តិ
ផលប៉ះពាល់របស់ឧក្រិដ្ឋកម្មរើសអើង
គ្មានអារម្មណ៍សុវត្ថិភាព
ជនរងគ្រោះ ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ទទួលរងនូវសំពាធផ្លូវចិត្ត ខាតបង់លុយកាក់ និង មានអារម្មណ៍ឈឺចាប់
ធ្វើឲ្យសហគមន៍បែកបាក់គ្នានិងគំលាតឆ្ងាយពីអ្នកនៅជុំវិញខ្លួន
ការកើនឡើងនៃភាពភ័យខ្លាច និងភាពសង្ស័យមិនទុកចិត្ត
ការថយចុះនៃភាពបើកចិត្តទូលាយ និងកិច្ចសហប្រតិបត្តិការ
ការគំរាមកំហែងដល់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងសមភាពសង្គម
ការវាយប្រហារចំបងដល់គោលការណ៍គ្រឹះរបស់ប្រទេសជាតិ
ប្រជាជនបាត់បង់ទំនុកចិត្តលើប្រព័ន្ធច្បាប់
ក្រុមជនរងគ្រោះអាចបង្កើតការវាយប្រហារសងសឹកត្រលប់វិញ
ជំរុញអោយមានអំពើហឹង្សា និងជំលោះសង្គម ឬទំនាស់រើសអើងពូជសាសន៍
ហេតុអ្វីអ្នកត្រូវរាយការណ៍អំពីឧក្រិដ្ឋកម្មរើសអើង
កុំខ្លាចបើទោះបីជាអ្នកមិនមែនជាពលរដ្ឋអាមេរិចក៏ដោយ! អ្នកនៅតែមានសិទ្ធិ!
កុំខ្លាចពីការនិរទេស ឬការចាប់ខ្លួន
កុំខ្មាស់អៀន ឬបដិសេធក្នុងការរាយការណ៍
រឿងនេះមិនមែនកើតឡើងតែលើអ្នកម្នាក់ឯងទេ។ សហគមន៍ទាំងមូលនឹងគាំទ្រអ្នកប្រសិនបើអ្នកនិយាយចេញមក
រាយការណ៍អំពីបទល្មើសទាំង នេះ គឺដើម្បីការពារខ្លួនអ្នក និងការពារអ្នកដទៃ
រាល់បទល្មើសដែលទាក់ទងនឹងឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមត្រូវតែរាយការណ៍ ដើម្បីអាចគ្រប់គ្រង និង បង្ការកុំអោយកើតមានឧប្បត្តិហេតុពេលអនាគត
ការមិនរាយការណ៍អំពីឧក្រិដ្ឋកម្មនេះ គឺបង្កើនកម្រិតនៃអំពើហឹង្សា
ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម គំរាមកំហែងដល់សន្តិសុខជាតិ
ប្រសិនបើគ្មានអ្នកណារាយការណ៍អំពីបទល្មើសដែលកើតឡើង ទេ នោះគឺ
=មានន័យថា បាត់កំណត់ត្រាអំពីអ្វីកើតឡើងទាំងអស់
=ហើយមានន័យថាគ្មានឧក្រិដ្ឋកម្មរើសអើងកើតឡើង
គ្រប់ពេលវេលា ត្រូវតែរាយការណ៍អោយនរណាម្នាក់ដឹងពីទីកន្លែងដែលអ្នកត្រូវទៅ
យកអត្តសញ្ញាណប័ណ្ណដាក់តាមខ្លួនជានិច្ច
មានការប្រុងប្រយ័ត្នពីទីកន្លែងដែលនៅជុំវិញខ្លួនអ្នក
ស្គាល់ទីតាំងសំខាន់ៗដែលខ្លួនឯងទៅ ដូចជា ផ្សារ ប៉ុស្តិប៉ូលីស ស្ថានីយ៍អគ្គីភ័យ កន្លែងចាក់សាំង ភោជនីយដ្ឋាន និង ផ្លូវបំបែកជាដើម។
យកវត្ថុដែលអាចបន្លឺសំឡេងដាក់តាមខ្លួន ដូចជាកញ្ចែផ្លុំ ឬវត្ថុដែលមានពន្លឺដូចជាពិលជាដើម
ជៀសវាងទៅកន្លែងស្ងាត់ ឬតំបន់ដាច់ស្រយាល ជៀសវាងដើរផ្លូវកាត់
កុំដើរតែម្នាក់ឯងជាពិសេសនៅពេលយប់
ដើរក្បែរៗចិញ្ចើមថ្នល់ កន្លែងដែលមានចរាចរណ៍ចុះឡើង
ជ្រើសរើសផ្លូវដែលភាពចរាចរណ៍ចុះឡើងច្រើន និងមានភ្លើងបំភ្លឺច្បាស់
ដើរដោយមានទំនុកចិត្ត និងមានគោលបំណងច្បាស់លាស់ក្នុងការដំណើររបស់អ្នក
កុំបង្ហាញលុយកាក់ កាតក្រេឌីត ឬគ្រឿងអលង្ការណាមួយ
ការណែនាំលើវិធីបង្ការផ្សេងៗ
នៅពេលធ្វើដំណើរតាមមធ្យោបាយសាធារណ:
ត្រូវពិនិត្យកាលវិភាគ ឬម៉ោងចេញដំណើររបស់ឡានក្រុង ឬ រថភ្លើង
កុំរង់ចាំម្នាក់ឯងនៅចំណតឡានក្រុង ឬ ចំណតរថភ្លើង
ត្រូវដឹងពីកន្លែងដែលអ្នកនឹងត្រូវទៅ និង មធ្យោបាយត្រលប់មកវិញ
អង្គុយក្បែរអ្នកបើកបរឡានក្រុង
ប្រសិនបើមានការរំខានយាយី ត្រូវរាយការណ៍ទៅអ្នកបើកបរភ្លាមៗ
ពេលអ្នកប្រឈមមុខនឹងការវាយប្រហារ
ដើរចេញអោយឆ្ងាយអោយបានឆាប់បំផុត ឬដើរគេចតាមច្រកចេញនៅផ្លូវបន្ទាប់ដើម្បីគេចចេញពីស្ថានភាពអាសន្ន។
កុំតបតពាក្យសំដីដោយការឈ្លោះប្រកែកគ្នា ព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ
ប្រាប់អ្នកដែលឈរមើលទាំងអស់ពីអ្វីដែលកំពុងកើតឡើង ហើយសុំឱ្យពួកគេជួយ
យកទូរស័ព្ទរបស់អ្នកចេញហើយចាប់ផ្តើមថតរូប ឬថតវីដេអូរបស់ជនល្មើសប្រសិនបើអាចធ្វើបាន
ទូរស័ព្ទទៅលេខ 911 ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតរងរបួសរាងកាយ
ស្រែក“ ជួយផង ជួយផង ” ឬ“ ‘HELP’ or ‘FIRE’ ឬ ផ្លុំកញ្ចែ
ប្រសិនបើអ្នកត្រូវបានវាយប្រហារលើរាងកាយ៖
ការពាររាងកាយរបស់អ្នក និងការពារខ្លួនអ្នកដោយគ្រប់មធ្យោបាយដែលអាចធ្វើបាន
ធ្វើពុតជាមនុស្សឆ្កួត ព្រោះនឹងធ្វើអោយពួកគេខ្លាច ហើយ
បណ្តោយអោយអ្នករួចខ្លួន
ពណ៌ស្បែក
មុខមាត់ (មានពុកមាត់ ឬពុកចង្ការ)
ភ្នែក (ពណ៌ភ្នែក ពាក់វ៉ែនតា ឬអត់)
ម៉ូត ឬពណ៌សក់ (ផ្នែកចំហៀង វែង ខ្លី ជាដើម)
កម្ពស សម្លៀកបំពាក់ (ពាក់អាវយឺត ពណ៍ខ្មៅ ខោខ្លី ខោ វែង ជាដើម)
ចាកចេញពីកន្លែងកើតហេតុ ឬគេចពីមនុស្សដែលកំពុងរំខាន:
ឥរិយាបថ
សំលេង
អាយុ
សាក់ ឬស្នាមផ្សេងៗ
គ្រឿងអលង្ការ (ជនល្មើសពាក់ខ្សែក នាឡិកា ជាដើម)
ទំងន់ (ជនល្មើស ធាត់ ស្គម ទំងន់ប្រហែល ៦០គីឡូ ជាដើម)
ប្រាប់អ្នកដែលឈរមើលទាំងអស់ពីអ្វីដែលកំពុងកើតឡើង
ចង្អុលទៅឃ្លាមួយខាងក្រោម ដើម្បីទទួលបានជំនួយពីនរណាម្នាក់
តើយើងត្រូវធ្វើអ្វី បន្ទាប់ពីកើតឧប្បត្តិហេតុ(ទាំងសាក្សី ទាំងជនរងគ្រោះ)
ទូរស័ព្ទទៅលេខ 911 ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតរងរបួសរាងកាយ
ពត៌មានលំអិតអំពីជនល្មើស៖
ភេទ៖ប្រុស ឬ ស្រី
អាយុ៖ ៣០ ឆ្នាំ ឬ ៥០ឆ្នាំ
ជនជាតិ
ពណ៌ភ្នែក
ម៉ូតសក់
ពណ៌សក់
សម្លៀកបំពាក់
សក់មុខ
ភិនភាគស្លាកស្នាម
សាក់
គ្រឿងអលង្ការ
ទំងន់
រាយការណ៍អំពីឧក្រិដ្ឋកម្មរើសអើង ភ្លាមៗ
ការពណ៌នាអំពីឧប្បត្តិហេតុ:
កាលបរិច្ឆេទ៖
ពេលវេលា៖
ទីតាំងកើតហេតុ៖
សាក្សី (ឈ្មោះនិងលេខទូរស័ព្ទ) ៖
លេខឡានក្រុង៖
ជួរឡានក្រុង៖
ឈ្មោះផ្លូវកែង៖
ស្លាកលេខឡាន:
ម៉ូដែលឡាន:
ម៉ាកឡាន:
ពណ៌ឡាន:
ឆ្នាំរបស់ឡាន:
ការពណ៌នាអំពីឧប្បត្តិហេតុ:
ឈ្មោះភ្នាក់ងារ:
លេខសំគាល់របស់ភ្នាក់ងារ:
ប្រសិនបើភ្នាក់ងារប៉ូលីសមិនទទួលយករបាយការណ៍ សូមធ្វើដំណើរទៅកាន់ប៉ុស្តិប៉ូលីស ដើម្បីរាយការ បន្ទាប់មកសុំឯកសារចម្លងនៃកំណត់ហេតុដែលបានកត់ត្រាមួយច្បាប់ទុកជាភស្តតាង